នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisou
lith ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)
លើកទី១១ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី នាថ្ងៃទី១៤ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមនឹងរួមសហការ
ជាមួយឡាវស្រាវជ្រាវយ៉ាងម៉ត់ច់ត និងដោះស្រាយការលំបាកនានាអោយទាន់ពេលវេ
លាសំរាប់គំរោងការណ៍ដោយអង្គភាពអាជីវកម្មវៀតណាម វិនិយោគនៅឡាវ ដើម្បីគំ
រោងការណ៍ទាំងនេះអនុវត្តប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលា រួមចំណែកថែម
ទៀតចំពោះការអភិវឌ្ឍន៍របស់ឡាវ។ វាយតំលៃអំពីតួនាទីរបស់ឡាវ ក្នុងថានះជាប្រ
ធានអាស៊ាន ២០១៦ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោលបំណងថា៖
ប្រទេសទាំងពីរ ក៏ដូចជាប្រទេសនានាជាសមាជិកអាស៊ាន ត្រូវបង្កើនកិច្ចសហប្រតិ
បត្តិការជាមួយគ្នាថែមទៀត សំដៅពង្រឹងចំណងសាមគ្គីភាព ឯកភាពរបស់អាស៊ាន
ធានាថាអាស៊ានមានគោលជំហរឯកភាព អំពីបញ្ហាក្នុងតំបន់ ជាពិសេសគឺបញ្ហា
សមុទ្រខាងកើត។
រីឯ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith អះអាងថា៖រដ្ឋាភិបាលឡាវ
នឹងរួមសហការជិតស្និទ្ធិជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីបណ្ដាគំរោងការណ៍របស់
អង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅឡាវប្រកបដយប្រសិទ្ធិភាព ទាន់ពេលវេលា៕