នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ

          (VOV)_នារសៀលថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រី​សេដ្ឋកិច្ច ​ប៊ុលហ្គារី លោក
 Bojidar Loukarsky ដែលកំពុងមានដំណើរ​ទស្សនកិច្ច​នៅវៀតណាម។ ​នាយករដ្ឋមន្ត្រី
មានគោលបំណងថា៖ ភាគីទាំងពីរត្រូវជំរុញថែម​ទៀតទំនាក់ទំនងសហប្រតិបត្តិការអំ
ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និង​វិនិយោគ។ នាយករដ្ឋមន្ត្រីបានអះអាងថារដ្ឋាភិ
បាលវៀតណាមគាំទ្រអង្គភាព​អាជីវកម្ម ប៊ុលហ្គារី ធ្វើអាជីវកម្មយូរអង្វែង និងអនុវត្ត
គំរោងការណ៍នៅ​វៀតណាម​ប្រកកបដោយប្រសិទ្ធិភាព។

          រីឯ រដ្ឋមន្ត្រីសេដ្ឋកិច្ច ប៊ុលហ្គារី លោក Bojidar Loukarsky បានជូនដំណឹង​ចំពោះ
នាយករដ្ឋមន្ត្រីនូវលទ្ធផលការចរចារ ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត
ណាម​លោក Tran Tuan Anh។ រដ្ឋមន្ត្រីមានគោលបំណងថា៖ ប៊ុលហ្គារី នឹងក្លាយទៅជា
ច្រកទ្វារមួយសំរាប់ទំនិញវៀតណាម ជ្រាបចូលក្នុងទីផ្សារអឺរ៉ុប និងវៀតណាមជាច្រក
ទ្វារដើម្បី ប៊ុលហ្គារី ជ្រាបចូលក្នុង​ទីផ្សារអាស៊ី​អាគ្នេយ៍។

          នារសៀលថ្ងៃទី១៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​ម៉ុងហ្គោលី មកជំរាបលាក្នុង​ឱកាស​បញ្ចប់បេស
កកម្មការទូតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ