នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក |
(VOV)_នាថ្ងៃទី១៤ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
មានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald
Trump ។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ លោក Donald
Trump ដែលបានជ្រើសតាំងជាប្រធានាធិបតីជំនាន់ទី៤៥ របស់សហរដ្ឋអាមេរិកនិង
អះអាងថា៖វៀតណាមគោរព ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយអាមេរិក។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump វាយតំលៃខ្ពស់ចំពោះ
សមិទ្ធិផលដែលវៀតណាមទទួលបាន ក្នុងរយៈពេលកន្លងទៅ ការរីកចំរើនក្នុងទំនាក់
ទំនងរវាងប្រទេសទាំងពីរ និងអះអាងគោលបំណងសហប្រតិបត្តិការជាមួយវៀតណាម
ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំ
ពីទិសដៅ និងវិធានការណ៍ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀត
ណាមនិងអាមេរិក នាពេលខាងមុខផងដែរ៕