នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌា

(VOV) – នារសៀលថ្ងៃទី ១៥ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Mohammad Hamid Ansari ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។ ថ្នាក់ដឹកនាំទាំង ២ រូបបាន
ចូលរួមពិធីបូកសរុបឆ្នាំមិត្តភាពវៀតណាម- ឥណ្ឌា។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
Nguyen Tan Dung មានគោលបំណង ថា៖ ភាគីទាំង ២ បង្កើនសកម្មភាពសហប្រតិបត្តិការ
លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាដើម ឲ្យខ្លាំងក្លាថែមទៀត។
ដើម្បីជំរុញ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung
បានស្នើថា៖ ភាគីទាំង ២​ ត្រូវបង្កលក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្មវៀតណាម
និងឥណ្ឌាស្វែងរកឱកាសវិនិយោគក្នុងប្រទេសនិមួយៗ បង្កើតខ្សែជើង ហោះហើត្រង់
វៀតណាម-ឥណ្ឌាយ៉ាងឆាប់ៗ ។ ក្រៅពីនោះ វៀតណាមនិងឥណ្ឌាត្រូវបង្កើនកិច្ចសហ
ប្រតិបត្តិការលើវិស័យ វប្បធម៌ អប់រំ បណ្តុះបណ្ដាល ការពារប្រទេស-សន្តិសុខ ថែមទៀត។

រីឯខ្លួនវិញ អនុប្រធានាធិបតីឥណ្ឌា លោក Mohammad Hamid Ansari បានអះអាងថា៖ វៀតណាមដើរតួនាទីដ៏សែនសំខាន់ក្នុងគោលនយោបាយឆ្ពោះ ទៅទិសខាងកើត
របស់ខ្លួន។ ឥណ្ឌាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ វៀតណាមលើបណ្ដា
វិស័យមានសក្តានុភាព។ ស្តីពីបញ្ហានៅសមុទ្រខាងកើត អនុប្រធានាធិបតីឥណ្ឌា
Mohammad Hamid Ansari បានអះអាងនូវទស្សនមុនក៏ដូចជាក្រោយរបស់ឥណ្ឌាគឺគាំទ្រ
ការដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដើម្បីធានាសន្តិភាព
ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិឌ្ឍន៍ក្នុងតំបន់ និងលើសកលលោក។

នាថ្ងៃដ៏ដែល អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួល
ជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Mohammad Hamid Ansari ផងដែរ៕

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung បានទទួលជួបសន្ទនា ជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Mohammad Hamid Ansari (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ