នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃនិងឥណ្ឌា

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃនិងឥណ្ឌា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Anuson Chinvanno
(Image: baodientu.chinhphu.com.vn)

(VOVworld) – នារសៀលថ្ងៃទី ១១ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក
Anuson Chinvanno ដែលមកជំរៀបលាក្នុងឱកាសបញ្ចប់បេសកម្មការទូត នៅ
វៀតណាម។ ក្នុងការទទួលជួបសន្ទនា នាយករដ្ឋមន្ត្រីវៀតណាមបានសង្ត់ធ្ងន់ ទៅលើគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺខំប្រឹងប្រែងអស់ 
ពីកំលាំងកាយចិត្តរួមជាមួយថៃបន្តនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំង ២ លើកកំពស់ថ្មីមួយ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Anuson Chinvanno បាន
អះអាងថា៖ ក្នុងឋានៈណាមួយ លោកនឹងបន្តរួមចំណែកសកម្មសំដៅពូនជ្រុំ អភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើវៀតណាម-ថៃ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី
Nguyen Tan Dung ក៏បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅ
វៀតណាម លោកស្រី Preeti Saran ក្នុងឱកាសចាប់ផ្តើមបេសកម្មការទូត
របស់ខ្លួន នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ