នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ |
(VOV)_នារសៀលថ្ងៃទី១៩ តុលា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយ
ឧត្តមសេនីយ៍ទោ Suvon Loung bunni អគ្គសេនាធិការ អនុរដ្ឋមន្ត្រីក្រសួងការពារ
ជាតិឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការចរចាររវាង
អគ្គសេនាធិការ កងទ័ព របស់ប្រទេសទាំងពិរ។នាយករដ្ឋមន្ត្រី លោក Nguyen Tan
Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្ក
លក្ខណះងាយស្រួល ដើម្បីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអគ្គសេនាធិ
ការដ្ឋាន និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កាន់តែស៊ីជំរៅ និងបើកទូលំទូលាយ ប្រកបដោយប្រសិទ្ធិភាព រួមចំណែកជាក់ស្ដែងក្នុងបុព្វហេតុកសាងនិង
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការពារជាតិរបស់ប្រទេសទាំងពីរវៀតណាមនិងឡាវ។
ឧត្តមសេនីយ៍ទោ Suvon Loung bunni បានអោយដឹងថា៖គោលដៅនៃដំណើ
ទស្សនកិច្ចលើកនេះគឺធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ
ចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។
កងទ័ពឡាវនឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រក្សាទំនាក់ទំនងមិត្តភាព
ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រិតបត្តិការលើគ្រប់វិស័យរវាងឡាវនិង
វៀតណាមតទៅទៀត៕