នាយករដ្ឋមន្ត្រីវៀតណាមទៅទស្សនានិងបំពេញការងារនៅសកលវិទ្យាល័យជាតិហាណូយ

(VOV)_អញ្ជើញទៅទស្សនានិងជួបសំណះសំណាលជាមួយបណ្ដាគ្រូបង្រៀន 
អ្នកវិទ្យាសាស្ត្រ កម្មាភិបាលនិងនិស្សិតនៃសកលវិទ្យាល័យជាតិហាណូយ នាព្រឹក
ថ្ងៃទី ១៨ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងនថា÷  ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស គុណភាពខ្ពស់ជាការបោះជំហានលោត
ផ្លោះមួយក្នុងចំណោមការបោះជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ ដើម្បីនាំវៀត
ណាមក្លាយទៅជាប្រទេសឧស្សាហកម្ម តាមទិសទំនើប នាឆ្នាំ ២០២០។ នាយករដ្ឋ
មន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់ ​បណ្ដា​ការបោះជំហានរបស់ សកលវិទ្យា
ល័យ ជាតិហាណូយ ពិសេសគឺក្នុងការ​កសាង លើកកំពស់សមត្ថភាពជួរកម្មាភិបាល  គ្រូបង្រៀន លើកកំពស់​បរិមាណ និងគុណភាពការបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា 
និងក្រោយថ្នាក់​ឧត្តមសិក្សា…ល។ នាយករដ្ឋមន្ត្រី ក៏បានស្នើសកលវិទ្យាល័យជាតិ
ហាណូយ  និងបណ្ដាកម្មាភិបាល ផ្នែកទាក់ទិននានា ​ខំប្រឹងប្រែងសម្រេចរូបសណ្ឋាន​រៀបចំ យន្តការធ្វើសកម្មភាពរបស់សកលវិទ្យាល័យជាតិហាណូយ ពិសេសគឺយក
ចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សារ មានសមត្ថ
ភាពបំពេញតម្រូវការនៅក្នុងនិងក្រៅប្រទេស៕

នាយករដ្ឋមន្ត្រីវៀតណាមទៅទស្សនានិងបំពេញការងារនៅសកលវិទ្យាល័យជាតិហាណូយ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទៅទស្សនានិងបំពេញការងារនៅសកលវិទ្យាល័យជាតិហាណូយ(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ