នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ិក
|
នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ិក (VOV) |
Vovworld-នាយប់ថ្ងៃទី១២តុលា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានទៅកាន់ទីក្រុង Brussels ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៉ែលហ្ស៊ិក។ ដំណើរទស្សនកិច្ចលើកនេះរបស់លោក
នាយករដ្ឋមន្ត្រី Nguyen Tan Dung សំដៅជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ប៉ែលហ្ស៊ិកលើបណ្ដាវិស័យដែលភាគីទាំងពីរមានសក្ដានុភាពឧត្តមភាពពិសេសគឺក្នុងវិស័យកំពង់ផែសមុទ្រ សេវាកម្មឃ្លាំង កំណើនបៃតងជាដើម។ បន្ទាប់ពីទៅកាន់ទីក្រុង Brussels នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកទស្សនាស្ថានទូតវៀតណាមនិងជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតនិងដំណាងសហគមន៍ជនវៀតណាមនៅប៉ែលហ្ស៊ិក។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូម
ពរស្ថានទូតវៀតណាមប្រចាំនៅប៉ែលហ្ស៊ិកធ្វើល្អការងារគាំពារពលរដ្ឋ យកចិត្តទុកដាក់
ជួយឧបត្ថម្ភឲ្យសហគមន៍ជនវៀតណាមនៅប៉ែលហ្ស៊ិកនិងមានបំណងសហគមន៍ជន
វៀតណាមនៅទីនេះនឹងជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងមិត្តភាពល្អប្រសើររវាងវៀត
ណាម-ប៉ែលហ្ស៊ិក ទន្ទឹមនឹងនោះឆ្ពោះទៅស្រុកកំណើតប្រទេសជាតិ៕