នាយករដ្ឋមន្ត្រីវៀតណាមនឹងជាវាគ្មិនស្នូលនៅវេទិកាសន្ទនា Shangri-La
(VOV)_បណ្ដារដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារប្រទេស រួមជាមួយ
បណ្ដា អ្នកវិភាគការពារប្រទេសជួរមុខនៃប្រទេសចំនួន២៧ នៅតំបន់អាស៊ី-ប៉ាស៊ី ហ្វីក អាមេរិកខាងត្បូង និងទ្វីបអឹរ៉ុបនឹងចូលរួមសន្និសីទជាន់ខ្ពស់សន្តិសុខទ្វីប អាស៊ី ( ឬបានហៅថា÷ ជំនួបសន្ទនា Shangri-La) លើកទី ១២ នៅសិង្ហបុរី ពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី២ មិថុនា។ នេះគឺជាវេទិកាស្នូល ដើម្បីពិភាក្សានិងវិភាគរាល់ បញ្ហាអំពីការពារប្រទេស សន្តិសុខនៅក្នុងនិងក្រៅទ្វីបអាស៊ី ផ្លាស់ប្តូរបណ្ដាវិធាន ការកសាងទំនុកទុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។តាម
បណ្ឌិត John Chipman អគ្គនាយកនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ
( IISS) ថា÷វាគ្មិនស្នូល របស់Shangri-La លើកទី ១២នេះ គឺនាយករដ្ឋមន្ត្រីវៀត
ណាម Nguyen Tan Dung។ ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៍មាននៃទីភ្នាក់ងារ
សារព័ត៍មានវៀតណាមប្រចាំនៅសិង្ហបុរី ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ
សិង្ហបុរី Tran Hai Hau បានចាត់ទុកថា ការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម
នៅជំនួបសន្ទនា Shangri---La លើកនេះ មានអត្ថន័យដ៏សែនសំខាន់ ចំពោះការខំ
ប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីរក្សារសន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត៕
|
នាយករដ្ឋមន្ត្រីវៀតណាមនឹងជាវាគ្មិនស្នូលនៅវេទិកាសន្ទនា Shangri_La(TTXVN) |