នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក
|
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក |
(VOV)_នាយប់ថ្ងៃទី១៧ កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានវិលត្រឡប់មកព្រលានយន្តហោះ Noi Bai រដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ នៅអាមេរិក។
ជោគជ័យរបស់សន្និសីទលើកនេះ សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក កាន់តែជាក់ស្ដែងនិងប្រសិទ្ធិភាព ផ្សាភ្ជាប់ជាមួយអត្ថប្រយោជន៍យុទ្ធសាស្ត្រ ពិសេសគឺសេដ្ឋកិច្ច សន្តិសុខ របស់ភាគីទាំងពីរ ដែលក្នុងនោះមានវៀតណាម សមាជិកសកម្មមួយ ជានិច្ចកាលម្ចាសការ និងមានការទទួលខុសត្រូវចំពោះភាពសម្បូររុងរឿងសំរាប់សហគមន៍អាស៊ាន៕