នាយករដ្ឋមន្ត្រីវៀតណាម៖ផលិតកម្ម អាជីវកម្មមិនជះឥទ្ធិពលអាក្រក់ចំពោះបរិស្ថាន

(VOV)_នាព្រឹកថ្ងៃទី៣០ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម 
លោក Nguyen Tan Dung បានអញ្ជើញមកចូលរួមសន្និសីទ​បរិស្ថាន ​ទូទាំង​ប្រទេស
លើកទី៤។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បាន​លើក​ច្បាស់ថា៖ មិន
អនុញ្ញាត្តិអោយបណ្ដាគំរោងការណ៍វិនិយោគ ផលិតកម្ម ​អាជីវកម្មដែលបំពុលបរិស្ថាន
 ជះឥទ្ធិពលអាក្រក់ចំពោះបរិស្ថាន។ 

          “ យើងត្រូវជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ផលិតកម្មសន្សំសំចៃ​ថាមពល​ 
ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធិភាព អភិវឌ្ឍន៍ឧស្សាហកម្ម​កាបោនទាប។
 យកចិត្តទុកដាក់ដល់លក្ខណះបរិស្ថាន បង្កើតផលិតផលបៃតង សេវាកម្មបៃតង 
ស្និទ្ធស្នាលជាមួយបរិស្ថាន។​”

          នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានស្នើអោយ​វៀតណាមត្រូវប្រ
មូលផ្តុំអនុវត្តភារកិច្ចសំខាន់ៗ ដូចជា៖ បង្កើនការងារឃោសនា​អំពីកិច្ចការពារបរិ
ស្ថានក្នុងសហគមន៍ ប្រជាជននិងអង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ