នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទ ACMECS 8 និង CLMV
(VOVWORLD) -នៅវេលាម៉ោង២រសៀលថ្ងៃទី១៥មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះយោធា Don Muang រដ្ឋធានីបាងកក ប្រទេសថៃ ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា- មេគង្គ (ACMECS) លើកទី៨ និងសន្និសីទជាន់ខ្ពស់ សងប្រតិបត្តិការ កម្ពុជា -ឡាវ- មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី៩ ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ប្រទេសថៃ ចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមសន្និសីទ ACMECS 8 និង CLMV 9 |
តាមរបៀបវារៈ នាយករដ្ឋមន្ត្រីវៀតណាមនឹងមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ព្រមទាំងធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងធនាគារ Kasikorn ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច-ក្រសួងផែនការនិងវិនិយោគ ព្រមទាំងជួបប្រាស្រ័យជាមួយសហគ្រាសថៃមួយចំនួនផងដែរ។
នាថ្ងៃទី១៦មិថុនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមពិធីប្រារព្ធសន្និសីទជាន់ខ្ពស់ ACMECS ទី៨។ បន្ទាប់មកទៀត នាយករដ្ឋមន្ត្រីនឹងចូលរួមសន្និសីទជាន់ខ្ពស់ CLMV ទី៩។ នាយករដ្ឋមន្ត្រីនឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំមួយចំនួនដែលចូលរួមសន្និសីទជាន់ខ្ពស់ទាំងពីរនេះផងដែរ៕