នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមកដល់ទីក្រុងអូស្លូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រន័រវែស
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ព្រលានយន្តហោះ Gardermoen, Oslo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវែស ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភា តាមការអញ្ជើញរបស់នាយករដ្ឋមន្ដ្រីន័រវេស លោកស្រី Erna Solberg។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមកដល់ទីក្រុងអូស្លូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រន័រវែស
|
មុននោះ នាយប់ថ្ងៃទី ២៣ ខែឧសភា (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានចាកចេញពីទីក្រុងមូស្គូ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ី ៕