នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះត្រួតពិនិត្យការអនុវត្តខ្សែផ្លូវល្បឿនលឿន Chau Doc-Can Tho-Soc Trang
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យការអនុវត្តខ្សែផ្លូវល្បឿនលឿន Chau Doc-Can Tho-Soc Trang នៅតំបន់ដីសណ្ដទន្លេ Cuu Long។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ផ្តល់អំណោយលើកទឹកចិត្តដល់អង្គភាពសំណង់។ រូបថត៖ VOV |
គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ត្រូវបានរដ្ឋសភានីតិកាលទី ១៥ អនុម័តលើគោលការណ៍វិនិយោគនាខែមិថុនា ឆ្នាំ ២០២២; ប្រវែង ១៨៨.២ គីឡូម៉ែត្រ; វឌ្ឍនភាពជាមូលដ្ឋានរបស់គម្រោងនេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ ហើយដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។
អញ្ជើញពិនិត្យស្ថានភាពការអនុវត្តគម្រោងនៅស្រុក Vinh Thanh ស្រុក Can Tho និងស្រុក Phung Hiep ខេត្ត Hau Giang នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានផ្តល់អំណោយលើកទឹកចិត្តដល់អង្គភាពសាងសង់ ព្រមទាំងស្នើឲ្យអាជ្ញាធរមូលដ្ឋានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនចូលរួម និងធ្វើការរួមគ្នាដើម្បីបង្កើត ចលនាប្រឡងប្រណាំងនៅលើការដ្ឋានសំណង់។ អាជីវករ និងវិនិយោគិនដែលធ្វើផ្លូវល្បឿនលឿនក្នុងតំបន់ត្រូវធ្វើការផង និងជួយឧបត្ថម្ភដល់អាជីវកម្មក្នុងតំបន់ទៀតផង ដើម្បីជួយ អាជីវកម្មក្នុងតំបន់អាចរីកចម្រើនជាបណ្តើរៗ ហើយម្ចាស់ការក្នុងការកសាងគម្រោងធំៗក្នុងតំបន់តាមស្មារតីបង្កើតការងារធ្វើជូនប្រជាជន ជួយឧបត្ថម្ភប្រជាជនសាងសង់ប្រព័ន្ធធារាសាស្ត្រ ទប់ស្កាត់ការបាក់ដី ប្រព័ន្ធផ្លូវថ្នល់ និងសាងសង់ផ្លូវក្នុងភូមិ។
មុននោះ នាព្រឹកថ្ងៃថ្ងៃដដែល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៧ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Can Tho ផងដែរ៕