នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រធានស្ថាប័ន​តំណាង​វៀតណាម​នៅបរទេសស្ដីពីការជំរុញខ្លាំងការទូតសេដ្ឋកិច្ច

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីជាមួយ ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសស្ដីពីការជំរុញខ្លាំងការទូតសេដ្ឋកិច្ចក្នុងឆមាសទី ២ ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រធានស្ថាប័ន​តំណាង​វៀតណាម​នៅបរទេសស្ដីពីការជំរុញខ្លាំងការទូតសេដ្ឋកិច្ច - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំ
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃថា ក្នុងរយៈពេលកន្លងទៅការងារការទូតសេដ្ឋកិច្ចសម្រេចបានលទ្ធផលវិជ្ជមាន ជាក់ស្តែង និងប្រកបដោយមានប្រសិទ្ធភាពជាង។ ទោះជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ បរិបទពិភពលោកមានបញ្ហាប្រឈមជាច្រើនដូចជា៖ ការថយចុះធនធាន ការប្រែប្រួលអាកាសធាតុ ភាពចាស់នៃចំនួនប្រជាជន ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច អតិផរណានៅតាមប្រទេសមហាអំណាចដែលប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរូបិយវត្ថុរបស់វៀតណាម ការកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងខ្សែសង្វាក់ផលិតកម្មសកល។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យការទូត ស្ថាប័នតំណាងវៀតណាមនៅបរទេសប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ផ្តោតសំខាន់លើកម្លាំងចលករនាំចេញ កែលម្អបរិយាកាសសហប្រតិបត្តិការ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ជំរុញទេសចរណ៍។ លោកនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ជំរុញការពង្រីកទីផ្សារមជ្ឈិមបូព៌ា អាមេរិកខាងត្បូង ជំរុញការនាំចេញផលិតផល Halal; បន្តចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយមជ្ឈឹមបូព៌ា អាហ្វ្រិក និងអាមេរិកខាងត្បូង។លោកបានស្នើឱ្យស្ថាប័នតំណាងតាមដានយ៉ាងដិតនូវវិធានការការពារពាណិជ្ជកម្មរបស់ប្រទេសនានាដែលអនុវត្តន៍ចំពោះផលិតផលនាំចេញរបស់វៀតណាម ដើម្បីចាត់វិធានការឆ្លើយតបទាន់ពេលវេលា។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យស្ថាប័នតំណាងវៀតណាមនៅបរទេស និងអាជ្ញាធរតំបន់សហការយ៉ាងជិតស្និទ្ធ ផ្ទៀងស្ដាប់តម្រូវការរបស់គ្នាទៅវិញទៅមក ដើម្បីចាប់យកនិន្នាការនៃសេដ្ឋកិច្ចពិភពលោក ហើយតាមនោះពង្រីកជាអតិបរមាឧត្តមភាពអភិវឌ្ឍន៍របស់តំបន់នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ