នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី​១៣ កញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញទៅ
បំពេញទស្សនកិច្ចការងារនៅឡាវក្នុងរយៈពេលពីរថ្ងៃទី១៣និងថ្ងៃទី ១៤ កញ្ញា តាម
សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong។ ដំណើរ
ទស្សនកិច្ចលើកនេះរបស់លោក Nguyen Tan Dung សំដៅពង្រឹងនិង ពង្រីកទំនាក់
ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបតិ្ត ការលើគ្រប់ជ្រុង
ជ្រោយវៀតណាម-ឡាវ។ជាពិសេសក្នុងដំណើរទស្សនកិច្ចលើក នេះ លោក
Nguyen Tan Dung គ្រោងអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ គំរោងការណ៍
អណ្ដូងអំបិល Kali នៅខេត្ត Khammoune។នេះជាគំរោងការណ៍ វិនិយោគធំបំផុត
នាបច្ចុប្បន្នរបស់វៀតណាមនៅឯបរទេស ដែលរួមចំណែកជំរុញ យ៉ាងខ្លាំងក្លា
កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចវិនិយោគរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ - ảnh 2
ថ្នាក់នាក់ដឹកនាំទាំងពីររូបក្នុងពិធីដាក់ឲ្យដំណើរការគម្រោងរុករករ៉ែអំបិល Kali
នៅស្រុក Nongbok ខេត្ត Khammuane

      ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ នាថ្ងៃទី១៣កញ្ញា នាយករដ្ឋមន្ត្រី 
Nguyen Tan Dung និងសមភាគីឡាវ លោក Thongsing Tammavong បានអញ្ជើញ
ចូលរួមនិងដាក់ឲ្យដំណើរការ គម្រោងរុករករ៉ែអំបិល Kaliនៅស្រុក Nongbok ខេត្ត
Khammuane ។ នេះជាគំរោងការ សំខាន់ជាពិសេស ជាគំរោងការវិនិយោគធំបំផុត
របស់វៀតណាមនៅឯ បរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ