នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី
|
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhiagiin
Elbegdiri និងនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Jagaltulga Erdenebat នាព្រឹកថ្ងៃទី១៣
កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា រួមជាមួយ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ចាប់
ផ្តើមដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី និងអញ្ចើញចូលរួមសន្និសីទជាន់ខ្ពស់
អាស៊ី-អឺរ៉ុប លើកទី១១ នៅទីក្រុង Ulan Bator (ប្រទេសម៉ុងហ្គោលី)។ដំណើរទស្សនកិច្ច
លើកនេះប្រព្រឹត្តទៅពីថ្ងៃទី១៣ដល់ថ្ងៃទី១៦កក្កដា។
ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើក
នេះជាឱកាសដើម្បីពិភាក្សាអំពីទិសដៅ និងដំណោះស្រាយធំៗ ជំរុញទំនាក់ទំនងរវាង
ប្រទេសទាំងពីរ ពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិ
ការខាងសេដ្ឋកិច្ច កសិកម្ម វប្បធម៌ និងអប់រំរវាងវៀតណាមនិងម៉ុងហ្គោលី។ បន្ទាប់
នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសន្និសីទកំពូល
អាស៊ី-អឺរ៉ុប លើកទិ១១ (ASEM 11) ៕