នាយករដ្ឋមន្ត្រីសឹង្ហបុរីបានចូលរួមពិធីបើកការដ្ឋានគំរោងការ VSIP Quang Ngai

នាយករដ្ឋមន្ត្រីសឹង្ហបុរីបានចូលរួមពិធីបើកការដ្ឋានគំរោងការ VSIP Quang Ngai - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Lee Hsien Loong (VOV)



        Vovworld-តាមកម្មវិធី នារសៀលថ្ងៃទី១៣កញ្ញា នាយករដ្ឋមន្ត្រីសាធារណៈ​
រដ្ឋសឹង្ហបុរីលោក Lee Hsien Loong បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ​ក្នុង
រយៈពេល៣ថ្ងៃនៅវៀតណាម។ មុននឹងធ្វើមាតុភូមិនិវត្តន៍ នាយករដ្ឋមន្ត្រី Lee
Hsien Loong បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន គំរោងការមណ្ឌលឧស្សាហកម្ម
នគរនិង​សេវ៉ាកម្ម VSIP Quang Ngai។

        មុននោះនារសៀលថ្ងៃទី១២កញ្ញានៅពិធីទទួលជួបសន្ទនាជាមួយ
នាយករដ្ឋមន្ត្រី Lee Hsien Loong ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
​វាយ​តំលៃខ្ពស់ការដែលភាគីទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវ
ការ​ចំនឹងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត វាយតំលៃ
ខ្ពស់​គោលជំហររបស់សឹង្ហបុរីអំពីបញ្ហាសមុទ្រខាងកើត។ ប្រធានរដ្ឋ Truong Tan
Sang បានជឿជាក់ថា លើមូលដ្ឋានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រថ្មីដែលទើបនឹង
បាន​កសាង​នោះ កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យវិនិយោគពាណិជ្ជកម្មអប់រំ
រវាង​ប្រទេសទាំងពីរនឹងបន្តបានអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ