នាយករដ្ឋមន្ត្រីសំណូមពរឲ្យផ្តល់ដីជួយកសាងផ្ទះស្នាក់នៅថ្មីសម្រាប់ប្រជាជនក្រោយគ្រោះទឹកជំនន់

នាយករដ្ឋមន្ត្រីសំណូមពរឲ្យផ្តល់ដីជួយកសាងផ្ទះស្នាក់នៅថ្មីសម្រាប់ប្រជាជនក្រោយគ្រោះទឹកជំនន់ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសំណូមពរឲ្យផ្តល់ដីជួយកសាងផ្ទះស្នាក់នៅថ្មីសម្រាប់ប្រជាជនក្រោយគ្រោះទឹកជំនន់

(VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen
Xuan Phuc បានអញ្ជើញទៅ ត្រួតពិនិត្យផ្ទាល់នូវស្ថានភាពខូចខាតបន្ទាប់ពីគ្រោះទឹក
ជំនន់និងការងារជំនះពុះពារ នូវផលវិបាកនៅភូមិ An Xuyen 3 ឃុំ My Chanh ស្រុក
Phu My ខេត្ត Binh Dinh។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
បញ្ជាណែនាំឲ្យរដ្ឋអំ ណាចខេត្ត Binh Dinh ឲ្យអនុវត្តយ៉ាងឆាប់ៗការផ្តល់ដីនិងជួយ
ឧបត្ថម្ភសាងសង់ផ្ទះ ឲ្យប្រជាជន។ នាយករដ្ឋមន្ត្រីក៏បានចែករំលែកនិងលើកទឹក
ចិត្តប្រជាជនឲ្យ បានជួយគ្នាទៅវិញទៅមកសំដៅជំនះពុះពាររាល់ការលំបាកនេះ។
​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញជូនអំណោយសម្រាប់គ្រួ
សារចំនួន១១ គ្រួនៅឃុំ My Chanh ដែលបាត់បង់ផ្ទះដោយទឹកជំនន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ