នាយករដ្ឋមន្ត្រីសាធារណះរដ្ឋប្រជាមានឹត Bangladesh មកបំពេញទស្សនកិច្ចជាផ្លូការនៅវៀតណាម
(VOV)_ទទួលសេចក្ដីអញ្ចើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នាថ្ងៃទី ២ វិច្ឆិកា នាយករដ្ឋមន្ត្រី សាធារណះរដ្ឋ ប្រជាមានឹត Bangladesh
Sheikh Hasina បានមកបំពេញទស្សនកិច្ចជាផ្លូការនៅវៀតណាម។ បន្តាប់ពីពិធីទទួល នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី សាធារណះរដ្ឋ ប្រជាមានឹត Bangladesh Sheikh Hasina។ នៅទីនេះ
នាយករដ្ឋមន្ត្រី ទាំងពីរូបបានអះអាងនូវការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ និងប្រជាជន
នៃប្រទេសទាំងពីរ សំដៅនាំទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរឡើងកំពស់
ថ្មី។ភាគីទាំងពីរ បានឯកភាព នូវរាល់ទិសដៅធំៗ និងវិធានការជាក់ស្ដែងដើម្បីជំរុញថែមទៀត ទំនាក់ទំនងនៃប្រទេសទាំងពីរ លើបណ្ដាវិស័យ៖ នយោបាយ សន្តិសុខ ការពារប្រទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម…ជាដើម។ នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានផ្លាស់ប្តូរមតិ អំពីបណ្ដាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិ ដែលយកចិត្តទុកដាក់ដូចគ្នា និងអះអាងថា៖ បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវេទិកាអន្តរជាតិនានា។ ភាគីទាំងពីរក៏បាន ឯកភាពគាំទ្រ សេរីភាពនាវាចរណ៍ ដោះស្រាយរាល់ការជំលោះ ដោយសន្តិវិធីអោយ សមស្របជាមួយទំនៀមទំលាប់ និងគោលការណ៍នៃច្បាប់
អន្តរជាតិ។ ក្នុងឱកាសនេះដែរ ភាគី Bangladesh បានទទួលស្គាល់ជាផ្លូវការ វៀត
ណាម ជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារទៀតផង៕
|
នាយករដ្ឋមន្ត្រី សាធារណះរដ្ឋ ប្រជាមានឹត Bangladesh Sheikh Hasina(http://www.cpv.org.vn) |