នាយករដ្ឋមន្ត្រីហុងហ្គារី លោក Viktor Orban ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសកល

នាយករដ្ឋមន្ត្រីហុងហ្គារី លោក Viktor Orban ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសកល - ảnh 1
លោក Viktor Orban (baomoi)

(VOV)_តាមលទ្ធផលក្រៅផ្លុវការនាថ្ងៃទី៦មេសា នៅហុងហ្គារីបានអោយ
ដឹងថា៖ក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះ គណបក្ស Fidesz ស្ដាំកណ្ដាល
របស់ នាយករដ្ឋមន្ត្រីប្រទេសនេះលោក Viktor Orban ដណ្ដើមបានសិទ្ធិបង្កើត
រដ្ឋាភិបាលថ្មី។ ដោយទទួលបានសម្លេងគាំទ្រចំនួន៩៦% គណបក្ស Fidesz ត្រូវ បានព្យាករណ៍ថា៖នឹងដណ្ដើមបានអាសនះចំនួន១៣៣​ ក្នុងចំណោមអាសនះ ចំនួន១៩៩របស់រដ្ឋសភា ធានាសម្លេងគាំទ្រជាអតិបរិមា២/៣ ដើម្បីបង្កើតរដ្ឋា
ភិបាលថ្មី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោក  Viktor Orban បានអះអាងថា៖លទ្ធផលនេះបានសរអោយឃើញថាហុងហ្គារីជាប្រទេសសាមគ្គីបំផុតលើទ្វីបអឺរ៉ុប។ លទ្ធផលនេះក៏ជាការទទួលស្គាល់ពីបណ្ដាគោលនយោបាយនៃរដ្ឋាភិបាលរបស់
លោក  Viktor Orban សំដៅបង្កើតការងារធ្វើជួយគ្រួសារនានា និង​ការតស៊ូដើម្បី
បូរណភាព ដែនដី។ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតសកលនឹងត្រូវបានប្រ
កាសនា ថ្ងៃទី២៥មេសាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ