|
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី១៧ មករា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa
May បានអញ្ជើញថ្លែងបទសន្ទរកថាដ៏សំខាន់ដែលដាក់ចេញទិសដៅសំរាប់ដំណើរ
ការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ក្នុងនោះ លោកស្រី
May បានអះអាងជាលើកដំបូងថា អង់គ្លេសនឹងចាកចេញពីទីផ្សាររួម អឺរ៉ុបដើម្បីកាត់
បន្ថយរលកជនចំណាកស្រុកចូលក្នុងប្រទេសនេះ ព្រមទាំង ប្រកាសដំណើរការ
១២ខសំរាប់ Brexit ផងដែរ។លោកស្រីសំដែងគោល បំណងថា នឹងទទួលបានកិច្ច
ព្រមព្រៀងពាណិជ្ជកម្មលើគ្រប់វិស័យជាមួយ EU ក្នុងនោះអនុញ្ញាតឲ្យអង់គ្លេស
ជ្រៀតចូលទីផ្សារអឺរ៉ុបដោយសេរីភាពហើយលុបចោលយ៉ាងអតិបរមានូវរបាំង
ពាណិជ្ជកម្ម៕