នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២២

        (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bol
kiah  នាថ្ងៃទី ២៤ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Tan Dung បានដឹក នាំគណះប្រតិភូវៀតណាម ចាក់ចេញពី​ទី​ក្រុង​ហាណូយ ទៅប្រ៊ុយណេ  ចូលរួមសន្និ
សីទ ជាន់ខ្ពស់អាស៊ាន លើកទី ២២។​ដោយប្រធានបទ÷ ប្រជាជនរបស់ យើង អនាគត
របស់ យើង សន្និសីទលើកនេះ ប្រមូលផ្តុំពិភាក្សាអំពីការជំរុញខ្លាំងកិច្ចសហប្រតិបត្តិ ការ កសាងសហគមន៍អាស៊ាន បង្កើនការតភ្ជាប់តំបន់ កិច្ចសហប្រតិបត្តិការរវាងអា
ស៊ាន ជាមួយ​បណ្ដាដៃគូ ក៏ដូចជាការផ្លាស់ប្តូរអំពីបណ្ដាបញ្ហាក្នុងតំបន់ និងអន្តរជាតិ
ដែល យកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណះ​ប្រតិភូវៀត ណាម ចូលរួមសន្និសីទលើកនេះ ដោយផ្អែកទៅលើស្មារតី÷ ម្ចាស់ការ សកម្មនិងមាន
ការទទួលខុសត្រូវ បន្តពង្រីករាល់លទ្ធផលសកម្មដែល​ទទួលបានក្នុងរយះពេលកន្លង ទៅ រួមជាមួយបណ្ដាប្រទេសអាស៊ាន និង​ប្រទេសប្រធានអាស៊ានប្រ៊ុយណេ រួមចំណែក
ចូល ក្នុងការជោគជ័យរួមរបស់សន្និសីទជាន់ខ្ពស់លើកនេះ៕

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២២ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម ​Nguyen Tan Dung ចាក់ចេញពី​ទី​ក្រុង​ហាណូយទៅប្រ៊ុយណេ (nguyentandung.org)


ប្រតិកម្មទៅវិញ

ផ្សេងៗ