នាយករដ្ឋមន្ត្រីអញ្ជើញទៅបំពេញការងារនៅខេត្ត Thai Binh
|
នាយករដ្ឋមន្ត្រីអញ្ជើញទៅបំពេញការងារនៅខេត្ត Thai Binh |
(VOV)_នាថ្ងៃទី៨ សីហា ក្នុងដំណើរបំពេញការងារនៅខេត្ត Thai Binh ( ភាគខាងជើងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត អំពិលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ មុននោះ នារសៀលថ្ងៃទី៧
សីហា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជ្រើសរើសឃុំ Binh Dinh ស្រុក
Kien Xuong ជាទីតាំងដើមដំបូងក្នុងខេត្តដើម្បីស្វែងយល់ ស្ដាប់មតិរបស់រដ្ឋអំណាច
និងប្រជាជនក្នុងឃុំ ក្រោយរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី។ នាយក
រដ្ឋមន្ត្រីបានចាត់ទុកថា៖ Thai Binh ត្រូវរៀបចំផលិតកម្មកសិកម្មឡើងវិញ ដើម្បី
លើកកំពស់ប្រសិទ្ធិភាព បង្កើនការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងយកចិត្តទុក
ដាក់ចំពោះវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថានក្នុងការអភិវឌ្ឍន៍ផងដែរ៕