នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបន្តលើកសំណើថ្មីដែលរារាំងដល់កិច្ចព្រមព្រៀងឈប់បាញ់
(VOVWORLD) - កាលពីយប់ថ្ងៃទី១២ ខែកក្កដាបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានទទូចលើកសំណើបំពេញបន្ថែមមាត្រាស្ដីពីការបង្កើតយន្តការថ្មីមួយ ដែលមានសមត្ថភាពទប់ស្កាត់ក្រុមខ្មាន់កាំភ្លើងហាម៉ាស់ វិលត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញ។
កងទ័ពអ៊ីស្រាអែលនៅកន្លែងប្រយុទ្ធជាមួយខ្មាន់កាំភ្លើងហាម៉ាស។ រូបថត៖ រ៉យទ័រ |
ដំណើរការចរចាស្តីពីបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា បន្តប្រឈមមុខនឹងបញ្ហាប្រឈមបន្ថែមទៀត នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានលើកសំណើថ្មីម្តងទៀតលើលក្ខខណ្ឌសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់មួយរូបក្នុងប្រទេសនេះ កាលពីយប់ថ្ងៃទី១២ ខែកក្កដាបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានទទូចលើកសំណើបំពេញបន្ថែមមាត្រាស្ដីពីការបង្កើតយន្តការថ្មីមួយ ដែលមានសមត្ថភាពទប់ស្កាត់ក្រុមខ្មាន់កាំភ្លើងហាម៉ាស់ វិលត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញ។ សំណើនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រី Netanyahu ក្នុងជំនួបជាមួយគណៈប្រតិភូចរចាអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១១ កក្កដា។ មន្ត្រីអ៊ីស្រាអែលបានបានចាត់ទុកថា សំណើថ្មីរបស់លោក Netanyahu បង្កបញ្ហាប្រឈមថ្មីដល់ក្រុមអ្នកចរចា ដែលបណ្តាលឱ្យការចរចារអូសបន្លាយ រហូតដល់ឈានដល់ការជាប់គាំង និងដួលរលំផងដែរ៕