នាយករដ្ឋមន្រ្តីNguyen Tan Dung ទទួលជួបសន្ទនាជាមួយ រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងជលផលកូរ៉េខាងត្បូង។
(VOVWORLD) /  
(VOVWORLD)-នារសៀលថ្ងៃទី១៥មិនា នៅទីស្នាក់ការរដ្ឋាភិបាល
នាយករដ្ឋមន្រ្តីវៀតណាមNguyen Tan Dungបាន ទទួលជួបសន្ទនា
ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាកម្មនិងជលផលកូរ៉េខាងត្បូង
Suh Kyo Yong ដែលកំពុងបំពេញទេស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្រ្តីNguyen Tan Dungមានគោកបំណងថា កូរ៉េខាងត្បូងបន្ត
ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់និងការនេសាទ
ជលផលដែលក្នុងនោះមានការសាងសង់មជ្ឈមណ្ឌលរបរ ជួយសាង
សង់រូបសណ្ឋានភូមិថ្មីជាដើម។រដ្ឋមន្រ្តី Suh Kyo Yongបានឲ្យដឹងថា
កូរ៉េខាងត្បូងនឹងបង្កលក្ខណះងាយស្រួលសំរាប់កសិផល រុក្ខផលនិង
ជលផលរបស់វៀតណាមជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។លោកSuh
Kyo Yongក៍បានស្នើរដែរថា ភាគីទាំង២បន្តជំរុញកំណែទម្រង់រដ្ឋបាល
ពិសេសគឺការកាត់បន្ថយបែបបទរដ្ឋបាលស្មុគស្មាញទាក់ទិនដល់កសិផល
រុក្ខផលនិងជលផលជាទំនិញ ដែលត្រូវបានចាត់ទុកជាប្រៀបខ្លាំងនៃ
ប្រទេសនិមួយៗងាយស្រួលជ្រៀតចូលទីផ្សាររបស់គ្នា៕
-VOVWORLD