នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង

នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង - ảnh 1
សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីបារាំងលោក Francois Hollande (រូបថត៖Getty Images)

(VOVworld) - នាថ្ងៃទី២៦ តុលា នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន
អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការក្នុងរយៈពេល២ថ្ងៃនៅបារាំងតាមសេចក្ដី
អញ្ជើញរបស់ប្រធានាធិបតីបារាំងលោក Francois Hollande សំដៅបង្កើនទំនាក់ទំនង
មិត្តភាពនិងកិច្ចសហប្រតិបតិ្តការទ្វេភាគី។ក្នុងជំនួបចរចារនា រសៀលថ្ងៃទី២៦ តុលា
 នៅវិមាន Elysee លោកប្រធានាធិបតីបារាំង Hollande បានសង្កត់ធ្ងន់ថា បារាំងមាន
គោលបំណងរួមដំណើរជាមួយកម្ពុជាលើផ្លូវ អភិវឌ្ឍន៍។រីឯលោកនាយករដ្ឋមន្រ្តី
កម្ពុជាបានសំដែងគោលបំណងចង្កើនទំនាក់ ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្ត
ការរវាងប្រទេសទាំងពីរ ក៏ដូចជាទាក់ទាញ ក្រុមហ៊ុននិងវិនិយោគិនបារាំងមកវិនិ
យោគនៅកម្ពុជា។តាមគំរោង សម្ដេចតេជោ ហ៊ុន សែននៅមានជំនួបសន្ទនាជា
មួយរដ្ឋមន្រ្តីការបរទេសបារាំងលោក Laurent Fabius និងអញ្ជើញចូលរួមពិធីចុះ
ហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន ៦ឯកសាររវាងរដ្ឋាភិបាលទាំងពីរ
ស្ដីពីអប់រំបណ្ដុះបណ្ដាល ចរាចរណ៍ទៀងផង។
មុននោះ នារសៀលថ្ងៃទី២៥ តុលា សម្ដេចតេជោ ហ៊ុន សែនបានជួបសំណេះ
សំណាលជាមួយនិស្សិតនិងប្រជាពលរដ្ឋកម្ពុជាចំនួន១ពាន់នាក់ដែលកំពុង
សិក្សារៀនសូត្រ ធ្វើការនិងរស់នៅនៅបារាំងក៏ដូចជាប្រទេសអឺរ៉ុបផ្សេងៗផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ