នាយករដ្ឋមន្រ្តីថ្មីរបស់បារាំងលោក Jean Castex ទទួលបានការផ្ទេរអំណាច
(VOVWORLD) - នៅវិមាន Matignon អតីតនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe បានអបអរសាទរចំពោះអ្នកស្នងតំណែង និងបានសំដែងនូវជំនឿទុកចិត្តចំពោះសមត្ថភាព ដែលលោក Jean Castex អាចបំពេញភារកិច្ចឲ្យបានល្អក្នុងនាមជាប្រមុខរដ្ឋាភិបាលនាពេលខាងមុខ។
នាយករដ្ឋមន្រ្តីថ្មីរបសើបារាំង (ស្តាំ) ទទួលបានការផ្ទេរអំណាច(រូបថតៈ៖ Le Monde / VOV ) |
នារសៀលថ្ងៃទី ៣ ខែកក្កដា បន្ទាប់ពីត្រូវប្រធានាធិបតីបារាំងតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង លោក Jean Castex និងអតីតនាយករដ្ឋមន្រ្តីលោក Edouard Philippe បានអនុវត្តការផ្ទេរអំណាច។
នៅវិមាន Matignon អតីតនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe បានអបអរសាទរចំពោះអ្នកស្នងតំណែង និងបានសំដែងនូវជំនឿទុកចិត្តចំពោះសមត្ថភាព ដែលលោក Jean Castex អាចបំពេញភារកិច្ចឲ្យបានល្អក្នុងនាមជាប្រមុខរដ្ឋាភិបាលនាពេលខាងមុខផងដែរ៕