នាយករដ្ឋមន្រ្តីទួរគីព្រមានថា គ្រោះអាសន្នកើតមានឡើងការធ្វើប្រហារនៅសេសសល់

នាយករដ្ឋមន្រ្តីទួរគីព្រមានថា គ្រោះអាសន្នកើតមានឡើងការធ្វើប្រហារនៅសេសសល់ - ảnh 1
នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២២ កក្កដា នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim បាន
ឲ្យដឹងថា គ្រោះអាសន្នកើតមានឡើងការធ្វើរដ្ឋប្រហារមួយទៀតនៅតែសេសសល់
ប៉ុន្តែលោកក៏អះអាងថា រដ្ឋាភិបាលនិងស្ថាប័នសមត្ថកិច្ចកំពុងគ្រប់គ្រងស្ថានការណ៍
។ថ្លែងមតិជាមួយសារព័ត៌មានមួយសប្ដាហ៍ក្រោយពីកើតមានការធ្វើ រដ្ឋប្រហារមិន
សម្រេចជោគជ័យរបស់ឧត្តមសេនីយ៍ទួរគីមួយចំនួនដែលធ្វើឲ្យ មនុស្ស២៤៦នាក់
ស្លាប់នោះ នាយករដ្ឋមន្រ្តីលោក Yildirim បានលើកច្បាស់ថា ការគំរាមកំហែងមិន
ទាន់បានលុបបំបាត់នៅឡើយទេ ព្រមទាំងអំពាវនាវឲ្យប្រជា ជននៃប្រទេសនេះ
មានភាពស្ងប់ស្ងាត់ដោយសារជីវភាពរស់នៅបានស្ដារប្រក្រតីភាពហើយ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ថ្លែងមតិនាថ្ងៃដដែលនៅលើកាណាល់
ទូរទស្សន៍ TRT Haber រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu ចាត់ទុកថា
អាមេរិកមិនត្រូវការចំណាយរយៈពេលច្រើនឆ្នាំដើម្បីធ្វើបត្យាប័នបុព្វជិត Fethullah
 Gulen ជាអ្នកកំពុងនិរទេសខ្លួននៅអាមេរិកហើយត្រូវអង់ការ៉ាចោទ ប្រកាន់ពីអំពើ
ឈរពីក្រោយការធ្វើរដ្ឋប្រហារនាថ្ងៃទី១៥ កក្កដា។តាមលោក Cavusoglu ថា
អាមេរិកបានស្នើរឲ្យបង្កើតគណៈកម្មការមួយដើម្បីពិភាគ្សា អំពីបញ្ហាធ្វើបត្យាប័ន
បុព្វជិត Gulen ហើយទួរគីត្រៀមខ្លួនជាស្រេចចូលរួមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ