នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកគ្រោងនឹងបំពេញទស្សនកិច្ចនៅវៀតនាមនាខែសីហា ឆ្នាំ ២០២១ ខាងមុខ
(VOVWORLD) - នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ឆែក លោក Andrej Babis បានឲ្យដឹងថា លោកអាចនឹងបំពេញទស្សនកិច្ចនៅវៀតណាមនាដើមខែសីហាឆ្នាំ ២០២១ ខាងមុខ ហើយគោលបំណងមួយនៃដំណើរទស្សនកិច្ចនេះគឺដើម្បីជួយគាំទ្រដល់ក្រុមហ៊ុននាំចេញរបស់ឆែក។
លោកនាយករដ្ឋមន្ត្រី Andrej Babis (រូបថត៖ BBC) |
យោងតាមលោកនាយករដ្ឋមន្ត្រី Andrej Babis បានឲ្យដឹងថាលោកត្រូវបានក្រុមហ៊ុននាំចេញរបស់ឆែកបញ្ចុះបញ្ចូលឱ្យធ្វើទស្សនកិច្ចនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Babis បានសង្កត់ធ្ងន់ថា វៀតណាមដែលមានចំនួនប្រជាជនប្រមាណ ១០០លាននាក់ គឺជាតីផ្សារដ៏ធំមហិមាសម្រាប់ក្រុមហ៊ុននាំចេញរបស់ឆែក។ ដោយមានផែនការធ្វើទស្សនកិច្ចនៅវៀតណាម នាដើមខែសីហា គឺមានន័យថា លោកនាយករដ្ឋមន្រ្តី Babis នឹងមិនឈប់សម្រាកវិស្សមកាលរដូវក្តៅ របស់រដ្ឋាភិបាលឡើយ ពោលគឺលោកនឹងសម្រាកលំហែកាយ ក្រោយពីការបោះឆ្នោតរដ្ឋសភានាដើមខែតុលាខាងមុខផងដែរ៕