នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖សាមគ្គីភាពរបស់អាស៊ានជាកត្ដាស្នូលចំពោះសន្តិភាពនៅក្នុងតំបន់

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖សាមគ្គីភាពរបស់អាស៊ានជាកត្ដាស្នូលចំពោះសន្តិភាពនៅក្នុងតំបន់ - ảnh 1
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖TTXVN)
(VOVworld) -នាថ្ងៃទី៨ សីហា ក្នុងសាររំលឹកខួបអនុស្សាវរីយ៍លើកទី៤៧នៃទិវា
បង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក
Najib Razak បានសង្កត់ធ្ងន់ថា សាមគ្គីភាពរបស់អាស៊ានគឺជាកត្តាស្នូល១ ក្នុងការរួម
ចំណែកធានាសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងនៅក្នុងតំបន់។ក្នុងបទថ្លែងមតិ
របស់ខ្លួន លោក Razak ចាត់ទុកថា អាស៊ានទទួលបានទំនុកទុកចិត្តរបស់សហគមន៍
អន្តរជាតិប្រកបដោយជោគជ័យ។អាស៊ានកំណត់គោលដៅគឺបង្កើតសហគមន៍១ឆ្ពោះ
ទៅអនាគត មានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍន៍បណ្ដាបញ្ហានៅក្នុងតំបន់​ មានការ
ទទួលខុសត្រូវ គ្មានជំលោះ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងវិស័យសេដ្ឋកិច្ច។លោក
Razakបានសង្កត់ធ្ងន់ថា ប្រការទាំងអស់នេះ​នឹងធ្វើឲ្យអាស៊ានខិតមកជិតគ្នាជាង ហើយ
ក្លាយទៅជាអង្គការសង្គមដ៏មានការទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ