នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន

(VOVworld)-នាថ្ងៃទី១៧វិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen Tan Dungបាន
ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទកំពូលអាស៊ានលើកទី២១និងបណ្តា
សន្និសីទកំពូលទាក់ទិននានាដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កម្ពុជាតាមសេច
ក្តីអញ្ជើញរបស់សម្តេចតេជោហ៊ុន សែន។ ក្នុងរយៈពេលស្នាក់​នៅរាជធានីភ្នំពេញ
ចាប៉ពីថ្ងៃទី១៧ដល់ថ្ងៃទី២០វិច្ឆិកា នាយករដ្ឋមន្រ្តី Nguyen Tan Dung និងអញ្ជើញ
ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២១ និងបណ្តា សន្និសីទទាក់ទិននានាដូច
ជា អាស៊ាន+3 ជាន់ខ្ពស់អាស៊ីបូព៌ា(EAS) និងបណ្តាអាស៊ាន+1ជាមួយដៃគូរនានា
។ សន្និសីទកំពូលអាស៊ានលើកទី២១និងបណ្តា សន្និសីទកំពូលទាក់ទិននានា
នឹងប្រមូលផ្តុំជម្រុញដំណើការកសាងសហគមន៌ អាស៊ាននិងផ្សាភ្ជាប់អាស៊ាន រក្សាសមាគ្គីភាពនិងតួនាទីស្នូលរបស់អាស៊ានក្នុងការដោះស្រាយរាល់បញ្ហាចំណុះ
ផលប្រយោជន៌ ក្នុងនោះមានបញ្ហាទាក់ទិន​ដល់សន្តិភាព សន្តិសុខ និងកិច្ចសហ
ប្រតិបត្តិការក្នុងតំបន់។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung
(រូបថតៈ Internet)

        ដោយស្មារតី​ “ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ” គណៈប្រតិភូ វៀតណាមចូលរួមសន្និសីទលើកនេះ សំដៅពង្រីករាល់លទ្ធិផលសកម្មដែល ទទួលបានក្នុងរយៈពេលកន្លងទៅ រួមជាមួយបណ្តាប្រទេសអាស៊ាន រួមចំណែក ចូលក្នុងជោគជ័យរបស់បណ្តាសន្និសីទកំពូល។

        តាមគំរោង ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងចុះហត្ថលេខាលើ សេចក្តីថ្លែងការភ្នំពេញ អនុម័តលើសេចក្តីថ្លែងការសិទ្ធមនុស្សអាស៊ាន (AHRD) និងអនុម័តលើឯកសារសំខាន់មួយចំនួនក្នុងការកំណត់ទិសដៅនៃកិច្ចហប្រតិ បត្តិការអាស៊ានទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ