នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ការពេញចិត្តរបស់អង្គការនិងបុគ្គល ជារង្វាស់នៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែកញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានសម័យប្រជុំលើកទី១នៃ គណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ការពេញចិត្តរបស់អង្គការនិងបុគ្គល ជារង្វាស់នៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសម័យប្រជុំ (រូបថត៖ TTXVN) 


ថ្លែងនៅទីនេះ លោកនាយក រដ្ឋមន្រ្តីបានលើកច្បាស់ថា ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាមត្រូវ បានកំណត់តាំងពីរយូរណាស់មកហើយ និងក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់បាន អនុវត្តន៍បច្ចេកវិទ្យាព័ត៌មានដើម្បីជួយឲ្យប្រជាជនសមនឹងបរិយកាសអេឡិច ត្រូនិកនិងបរិយាកាសអ៊ីនធឺណែត។ ប៉ុន្តែ តាមពិតទៅ ចំណាត់ថ្នាក់រដ្ឋាភិបាល អេឡិចត្រូនិករបស់វៀតណាមនៅតែរៀបនៅថ្នាក់ទី៦៨ក្នុងចំណោមប្រទេស ប្រមាណ៩៣លើពិភពលោក ហើយថ្នាក់ទី៦ក្នុងចំណោមប្រទេសអាស៊ានទាំង ១០។ នេះជាចំណាត់ថ្នាក់ទាប ហើយប្រការនោះសរឲ្យឃើញថា វៀតណាមត្រូវ ជំរុញនិងប្ដេជ្ញាថែមទៀតក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀថា ក្រៅពី សមាជិករដ្ឋាភិបាលមួយចំនួនរូបនោះ គឺគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាល អេឡិចត្រូនិកនៅតែមានការចូលរួមរបស់តំណាងនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មានធំៗចំនួន៤អង្គភាព ដែលបង្ហាញនូវកិច្ចសហប្រតិ បតិ្តការសាធារណៈ- ឯកជន ក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ការបង្កើតគណៈកម្មា ធិការ ដោយមានការចូលរួមរបស់នាយករដ្ឋមន្រ្តីនិងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនោះ បានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តដ៏ខ្ពស់ដើម្បីអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដើម្បីកសាងរដ្ឋាភិបាលអេឡិច ត្រូនិកប្រកបដោយជោគជ័យសំដៅបម្រើប្រជាជននិងបុព្វហេតុកសាងនិងការពារមាតុប្រទេសឲ្យបានល្អបំផុតនោះ គឺថ្នាក់ដឹកនាំនៃអង្គភាពនិងមូលដ្ឋាននានាចាំបាច់ត្រូវបញ្ជាណែនាំការងារឲ្យបានសមស្របហើយត្រូវមានវិន័យដ៏រឹងមាំក្នុងការរៀបចំអនុវត្តផងដែរ។

        “យើងត្រូវបន្តអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាព័ត៌មាន កម្មវិធីកសាងរដ្ឋាភិបាលអេឡិចត្រូនិកឲ្យបានខ្លាំងក្លាថែមទៀត តាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ របស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ត្រូវតភ្ជាប់ការកែសម្រួលបែបបទរដ្ឋបាលជាមួយនឹងការផ្លាស់ប្ដូរថ្មីវិធីសាស្ត្រធ្វើការ ត្រូវកំណត់យ៉ាងច្បាស់ថា ការអនុវត្តបច្ចេកវិទ្យាព័ត៌មានគឺជាឧបករណ៍ដ៏មានប្រយោជន៍ដើម្បីជួយឧបត្ថម្ភ ជំរុញការកែសម្រួលដល់បែបបទរដ្ឋបាល ក្នុងនោះយកប្រជាជននិងសហគ្រាសជាគោល។ ការពេញចិត្តរបស់អង្គការនិងបុគ្គលគឺជារង្វាស់នៃការអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិក”។

        លោកនាយករដ្ឋមន្រ្តីបានសំណូមពរថា ក្នុងខែតុលាឆ្នាំ២០១៨ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមសហការជាមួយខុទ្ទកាល័យរដ្ឋាភិបាល កសាងយ៉ាងឆាប់ៗនូវក្របខ័ណ្ឌរដ្ឋាភិបាលអេឡិច
ត្រូនិកវៀតណាមកំណែ២.០ ឲ្យសមស្របទៅនឹងសនិន្នាការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកលើពិភពលោកនិងស្ថានភាពជាក់ស្ដែងនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដើម្បីដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលពិនិត្យមើល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ