នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានមូលនិធិវិនិយោគ Harbinger Capital Partners
(VOVWORLD) -នៅរសៀលថ្ងៃទី២៥ខែកញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបជាមួយលោក Phil Falcone ប្រធានមូលនិធិវិនិយោគ Harbinger Capital Partners (អាមេរិក)។ ថ្លែងមតិនៅទីនេះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សង្ឃឹមថាលោក Phil Falcone នឹងបន្តជំរុញទំនាក់ទំនងមិត្តភាពវៀតណាម - អាមេរិក។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានមូលនិធិវិនិយោគ Harbinger Capital Partners |
នៅរសៀលថ្ងៃទី២៥ខែកញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបជាមួយលោក Phil Falcone ប្រធានមូលនិធិវិនិយោគ Harbinger Capital Partners (អាមេរិក)។ ថ្លែងមតិនៅទីនេះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សង្ឃឹមថាលោក Phil Falcone នឹងបន្តជំរុញទំនាក់ទំនងមិត្តភាព វៀតណាម - អាមេរិក។ នាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះមូលនិធិ Harbinger បានបោះទុនវិនិយោគ នៅវៀតណាម។ ហើយលោកក៏បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមានវិនិយោគិនអាមេរិក។ហើយលោកនាយករដ្ឋមន្ត្រីបានអះអាងថាវៀតណាមបន្តកសាងបរិយាកាសវិនិយោគ អាជីវកម្មប្រកបដោយសមភាពនិងភាពងាយស្រួល។
រីឯ លោក Phil Falcone អះអាងថាអនុវត្តន៍ត្រឹមត្រូវការវិនិយោគនៅវៀតណាម ហើយមានគោលបំណងថា៖រដ្ឋាភិបាលវៀតណាម បន្តបង្កលក្ខណះដើម្បីគំរោងវិនិយោគរបស់មូលនិធិប្រកបដោយជោគជ័យ ។លោកបានលើកឡើងនូវសំណូមពរជាក់ស្តែងមួយចំនួនដល់លោកនាយករដ្ឋមន្រ្តីក្នុងការលើកកម្ពស់សកម្ម ភាព របស់មូលនិធិនៅវៀតណាមផងដែរ៕