នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអ្នកជំនាញអន្តរជាតិ ដែលចូលរួមវេទិកាកំណែទម្រង់ និង អភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៩
(VOVWORLD) -លោកស្រី Pinelope Goldberg អនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (WB) បានលើកច្បាស់ថា ធនាគារពិភពលោកមានទំនាក់ទំនងជិតស្និទ្ធិជាមួយវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកស្រី Pinelope Goldberg អនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (WB) (http://www.daibieunhandan.vn) |
នារសៀលថ្ងៃទី ១៩ ខែកញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបតំណាងអង្គការ និងវាគ្មិនអន្តរជាតិ ដែលបានចូលរួមវេទិកាកំណែទម្រង់ និងអភិវឌ្ឍន៍ វៀតណាមឆ្នាំ ២០១៩ ។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Pinelope Goldberg អនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (WB) បានលើកច្បាស់ថា ធនាគារពិភព លោកមានទំនាក់ទំនងជិតស្និទ្ធិជាមួយវៀតណាម។ លោកស្រីមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាថែមទៀតជាមួយវៀតណាមនាពេលខាងមុខ។ លោកស្រី Pinelope Goldberg បានចាត់ទុកថា វៀតណាមគឺជាគំរូមួយប្រកបដោយជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍនិងធ្វើសមាហរណកម្មពិភពលោក។ នៅក្នុងដំណើរការនេះវៀតណាមបានផ្ទៀងស្ដាប់រាល់មតិយោបល់របស់សហគមអន្តរជាតិ។ ក្នុងដំណាក់កាលនេះ វៀតណាមត្រូវដាក់ចេញនូវគោលនយោបាយសមស្រប ដើម្បីអភិវឌ្ឍន៍ និងប្រយុទ្ធប្រឆាំងនឹងពួករលួយ។លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ធនាគារពិភពលោកក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕