នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីសិល្បៈ “តំបន់ដីពិសិដ្ឋ Dong Loc”

(VOVWORLD) - នាយប់ថ្ងៃទី២៣ កក្កដា ក្នុងឱកាសរំលឹកខួបលើកទី ៧០ទិវា យុទ្ធជនពិការ-យុទ្ធជនពលីនិងលើកទី៤៩ទិវាជ័យជំនះផ្លូវបែកជាបី Dong Loc នោះ នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ក្រោមប្រធានបទ “តំបន់ដីពិសិដ្ឋ Dong Loc”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីសិល្បៈ “តំបន់ដីពិសិដ្ឋ Dong Loc” - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អ៊ុជធូបគោរពវិញ្ញាណក្ខ័ន្ទបណ្ដាយុទ្ធជនពលីនៅផ្លូវបែកជាបី Dong Loc (រូបថត៖VOV5)

(VOVworld) - នាយប់ថ្ងៃទី២៣ កក្កដា ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវា យុទ្ធជនពិការ-យុទ្ធជនពលីនិងលើកទី៤៩ទិវាជ័យជំនះផ្លូវបែកជាបី Dong Loc នោះ នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ក្រោមប្រធានបទ “តំបន់ដីពិសិដ្ឋ Dong Loc”។ ថ្លែងមតិប្រារព្ធកម្មវិធី អ្នកកាសែត Thuan Huu ប្រធានសមាគមន៍អ្នកកាសែតវៀតណាមនិងជាអគ្គនិពន្ធនាយក កាសែត Nhan dan បានសង្កត់ធ្ងន់ថា កន្លែងផ្លូវបែកជាបី Dong Loc បានឈាន ចូលក្នុងប្រវត្តិសាស្ត្រហើយក្លាយទៅជាអមតៈដោយសារតែវាជាខ្សែផ្លូវដឹកជញ្ជូនស្បៀងអាហារនិងយុទ្ធភ័ណ្ឌពីតំបន់ភាគខាងជើងទៅឧបត្ថម្ភការតស៊ូប្រយុទ្ធ ប្រឆាំងច័ក្រពត្តិអាមេរិកនៅសមរភូមិភាគខាងត្បូង។ កុលបុត្រកុលធីតាឆ្នើមៗ រាប់រយនាក់របស់ប្រទេសជាតិបានពលីជីវិតនៅតំបន់ដីពិសិដ្ឋនេះ។

        អញ្ជើញថ្លែងមតិនៅកម្មវិធីនេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានកត់សម្គាល់ការរួមវិភាគទានរបស់វីរៈយុទ្ធជន កម្មាភិបាល បដិវត្តន៍ជើងចាស់ វីរៈអ្នកម្ដាយវៀតណាម និងកម្លាំងប្រដាប់អាវុធនានាបានតស៊ូ ប្រយុទ្ធដោយអង់អាចក្លាហានដើម្បីបុព្វហេតុរំដោះប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ