នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ អាស៊ានបូក ៣ មានប្រពៃណីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ទល់នឹងបញ្ហាប្រឈម

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ានចំនួន ១០ និងថ្នាក់ដឹកនាំប្រទេស ជប៉ុន ចិន និងកូរ៉េខាងត្បូង។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ អាស៊ានបូក ៣ មានប្រពៃណីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ទល់នឹងបញ្ហាប្រឈម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)

ថ្លែងមតិក្នុងឱកាស បើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ លើកកម្ពស់ស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” សហគមន៍អាស៊ានកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូនិងសហ គមន៍អន្តរជាតិដើម្បីទប់ស្កាត់ជំងឺរាតត្បាត។  រាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ដូចជា ចិន ជប៉ុននិងកូរ៉េខាងត្បូង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយរាំងស្កាត់កុំឲ្យជំងឺកាច់សាហាវនេះឆ្លងរាលដាល គឺទទួលបានលទ្ធផលដំបូងគួរជាទីលើកទឹកចិត្ត។ យ៉ាងណាមិញ បណ្តាប្រទេសអាស៊ាន +៣ តែងតែមានប្រពៃណីសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការដោះស្រាយនូវបញ្ហាប្រឈមលើវិស័យសេដ្ឋកិច្ច គ្រោះមហន្តរាយ ជំងឺរាតត្បាត ក្នុងនោះមានទាំងជំងឺ SARS កាលពីឆ្នាំ ២០១៣ ទៀតផង។ ចំពោះមុខសភាពការណ៍ដែលជំងឺរាតត្បាត COVID-19 កំពុងឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរដូចបច្ចុប្បន្ននេះ អាស៊ានបូក ៣ ត្រូវលើកកម្ពស់ប្រពៃណីល្អប្រសើរដូចដែលបានលើកឡើងខាងលើ ដោយបង្ហាញនូវស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំនះយ៉ាងរឹងមាំនូវសម័យដ៏លំបាកនិងពោរពេញទៅដោយការសាកល្បងនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលសំខាន់ៗ និងបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់បណ្តាប្រទេសអាស៊ាន+៣ ដើម្បីបង្កើនការសម្របសម្រួលក្នុងការឆ្លើយ តបប្រកបដោយប្រសិទ្ធភាព ការលុបបំបាត់ជំងឺ ក៏ដូចជាការស្តារស្ថិរភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ ធានាបាននូវជីវភាពសុខសន្តិភាពសម្រាប់ប្រជាជន ដែលក្នុងនោះតួនាទីរបស់ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង គឺមានសារៈសំខាន់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ