|
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖Xinhua/TTXVN) |
(VOVworld) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ប្រកាសថា
ប្រទេសនេះនឹងជំរុញតួនាទីដឹកនាំថ្មីរបស់ខ្លួនក្នុងខឿនសេដ្ឋកិច្ចពិភពលោកនៅ
ពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ហើយការដែលអង់គ្លេសចាកចេញ
ពី EU មិនមានន័យថា អង់គ្លេសគាំទ្រលទ្ធិគាំពារនិយមនិងប្រឆាំងលទ្ធិ សកលភា
វូបនីយកម្មនោះទេ។សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញនៅវេទិកាសេដ្ឋ
កិច្ចពិភពលោក នៅទីក្រុង Davos របស់ស្វីសកាលពីថ្ងៃទី១៩ មករា។ថ្លែងមតិនៅទី
នេះ លោកស្រី May អះអាងថា អង់គ្លេសតាំងពីមុនមកជាប្រទេស ដែលគាំទ្រ
សកម្មភាពពាណិជ្ជកម្មអន្តរជាតិក៏ដូចជាការធ្វើសកលភាវូបនីយកម្ម ដោយហេតុ
នេះការដែលអង់គ្លេសចាកចេញពី EU នឹងជួយប្រទេសនេះមានទំនុកចិត្តកាន់តែ
ច្រើនក្នុងការប្រែក្លាយទៅជាមហាអំណាចមួយលើពិភពលោក៕