នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាណែនាំទីក្រុងហាណូយកសាងគោលនយោបាយ ដោយឡែកដើម្បីអភិវឌ្ឍន៍នគរ

នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាណែនាំទីក្រុងហាណូយកសាងគោលនយោបាយ ដោយឡែកដើម្បីអភិវឌ្ឍន៍នគរ - ảnh 1
លោកនាយករដ្ឋមន្រ្តីមានគោលបំណងទីក្រុងហាណូយអនុវត្តល្អថែមទៀតនូវភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម (រូបថត៖VGP)

(VOVworld) - នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយអំពីស្ថានភាព សេដ្ឋ
កិច្ចសង្គមនិងការលាតត្រដាងអនុវត្តគំរោងផែនការណ៍ យន្តការវិនិយោគក្នុងផ្លូវ
Nhat Tan – Noi Bai នាព្រឹកថ្ងៃទី៥ មិនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung សង្កត់ធ្ងន់ សមិទ្ធិទាំងឡាយដែលទីក្រុងហាណូយទទួលបាននាពេលកន្លង
ទៅ។នេះគឺជា ការខំប្រឹងប្រែងធំរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំ
ណាចនិងប្រជាជន នៅរដ្ឋធានី។លោកបានយល់ព្រមជាមួយការចេញផ្សាយយន្ត
ការពិសេសដោយឡែកក្នុង ការអនុវត្តគំរោងផែនការនិងយន្តការគោលនយោ
បាយទាក់ទាញការវិនិយោគទុន ក្នុងផ្លូវ Nhat Tan – Noi Bai ព្រមទាំងសង្កត់ធ្ងន់ថា ខ្លឹមសារនៃយន្តការទាំងនេះត្រូវ សមស្របទៅនឹងការកំណត់នៃច្បាប់និងស្ថាន
ភាពជាក់ស្ដែង។លោកនាយករដ្ឋមន្រ្តី បានស្នើរឲ្យ សមាជិករដ្ឋាភិបាលនានា
សហការយ៉ាងសកម្មជាមួយទីក្រុងហាណូយក្នុងការ កសាងយន្តការគោល
នយោបាយពិសេសដោយឡែកដើម្បីលាតត្រដាងអនុវត្តបណ្ដាគំរោងការណ៍
អភិវឌ្ឍន៍នគរនៅសង្ខាងផ្លូវពោលខាងលើ។លោក Nguyen Tan Dung ក៏បាន
ស្នើរឲ្យ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាចទីក្រុងហាណូយពង្រីក
សមិទ្ធិដែលទទួលបាន ខំប្រឹងប្រែងសំរេចភារកិច្ច ផែនការក្នុងឆ្នាំ២០១៥ រៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ប្រកបដោយជោគជ័យ ធ្វើឲ្យរដ្ឋធានី
អភិវឌ្ឍន៍ដោយឥតឈប់ឈរ សក្តិសមជាបះដូងរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ