នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៣
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (រូបថតៈ TTXVN)
|
(VOVworld)-ដំណើរទស្សនកិច្ចទៅកាន់ប្រ៊ុយណេរបស់នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០តុលាតាមសេចក្តីអញ្ជើញរបស់ ព្រះមហាក្សក្រប៊្រុយនេ Hassanal Bolkial ជាប្រទេសប្រធានអាស៊ាន។ គណៈប្រតិភូ
វៀតណាម ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៣និងបណ្តាសន្និ សីទទាក់
ទិននានាលើកនេះដោយស្មារតី រួមជាមួយបណ្តាប្រទេសអាស៊ាន ជម្រុញសាមគ្គី
ភាព និងតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ រួមចំណែកកសាង អាស៊ាន១រឹងមាំ
សន្តិភាព សន្តិសុខ ស្ថេរភាព សហប្រតិបត្តិការ អភិវឌ្ឍន៌ តាមរយៈនោះលើកកំពស់
តួនាទីរបស់វៀតណាម។
ក្នុងឳកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៣ និងសន្និសីទទាក់ទិន
នានាលើកនេះ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងរួម ជាមួយសមភាគី
អូស្តា្រលី Tony Abbott ធ្វើជាសហអធិបតីសន្និសីទសម្ព័ន្ធភាព ប្រឆាំងគ្រុនចាញ់
តំបន់អាស៊ីប៉ាស៊ីហ្វិក។ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung នឹងមានជំនួបទ្វេ
ភាគីជាមួយថ្នាក់ដឹកនាំអាស៊ាននិងដៃគូមួយចំនួនផងដែរ៕