នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាលអចិន្រ្តៃយ៍
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនា
ជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាល អចិន្រ្តៃយ៍ (http://www.baomoi.com/) |
(VOVworld)_នាល្ងាចថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាលអចិន្រ្តៃយ៍( PCA) លោក Hugo Hans Siblesz ។ នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង PCA ជាមួយវៀតណាម ហើយមានបំណងជំរុញទំនាក់ទំនងទាំងនេះកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅពីមួយថ្ងៃទៅ
មួយថ្ងៃ ប្រកបដោយប្រសិទ្ធិភាព ថែមទៀត។ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ PCA នាយករដ្ឋមន្ត្រីវៀតណាមបានឲ្យដឹងថានឹងប្រគល់ឲ្យក្រសួងការបរទេសធ្វើជាអ្នកទទួលខុសត្រូវចំពោះរដ្ឋាភិបាល កិច្ចការបង្កើនទំនាក់ទំនងជាមួយ PCA អបអរសាទរចំពោះការដែល PCA បើកការិយាល័យប្រចាំនៅវៀតណាម តាមនោះ នាំកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញ អគ្គលេខា PCA លោក Hugo Hans Siblesz បានថ្លែងអំណរគុណចំពោះការដែល វៀតណាមឯកភាពឲ្យ PCA បើក ការិយាល័យប្រចាំនៅវៀតណាម៕