នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ដល់ឆ្នាំ២០២៥ ទីក្រុង Hai Phong ត្រូវមានឋានៈសំខាន់នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ តុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការិ យាល័យនយោបាយបានចេញ សេចក្ដីសម្រេចចិត្តលេខ៤៥ស្ដីពីការអភិវឌ្ឍទីក្រុង Hai Phong។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ដល់ឆ្នាំ២០២៥ ទីក្រុង Hai Phong ត្រូវមានឋានៈសំខាន់នៅអាស៊ីអាគ្នេយ៍ - ảnh 1អ្នកបោះឆ្នោតនៅទីក្រុង Hai Phong ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ (រូបថត៖ VGP) 

តាមនោះ ដល់ឆ្នាំ២០២៥ Hai Phong ត្រូវមានឋានៈសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“ទីក្រុងទទួលបានកំណើននៅកម្រិតខ្ពស់បំផុត ហើយអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធយ៉ាងខ្លាំងក្លាបំផុតក្នុងទូទាំងប្រទេស។ ក្នុងអាណត្តិកន្លងទៅ ទីក្រុងបានកសាងស្ពានចំនួន៤៦ ផ្លូវគមនាគមន៍រាប់រយគីឡូម៉ែត្រ ហើយ ជាពិសេសគឺអភិវឌ្ឍរោងចក្រនិងសំណង់ជាច្រើនដោយដើមទុនក្នុងប្រទេសនិងដើមទុនបរទេសផងដែរ។ សេដ្ឋកិច្ចនៃទីក្រុង Hai Phong មានការ អភិវឌ្ឍគ្រប់ជ្រុងជ្រោយគួរឲ្យកត់សម្គាល់។ ការប្រមូលថវិកាសម្រេចបាន កម្រិតខ្ពស់បំផុតតាំងពីមុនមក។ ទីក្រុងមានការផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយ ថ្ងៃ។ ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុង អាណត្តិខាងមុខនេះ។ អាចនិយាយបានថា រូបភាពនៃទីក្រុង Hai Phong ដ៏រីកចម្រើននោះ គឺជារូបភាពដ៏ស្អាតក្នុងអាណត្តិមួយដ៏ពោរពេញទៅដោយ ការលំបាករបស់ប្រទេសជាតិនិងទីក្រុង ហើយបង្ហាញពីការខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្លារបស់ប្រជាជនទីក្រុងក្រោមការដឹកនាំរបស់បក្ស”។

ស្ដីពីភារកិច្ចបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 រួមជាមួយការ អភិវឌ្ឍសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ការអនុវត្តគោលដៅទាំងពីរនេះកំពុងទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែ ប្រជាជនលើទូទាំងប្រទេសមិនអាចអត្តនោម័តបានឡើយ។ ទំហំនាំចេញ-នាំចូលរបស់វៀតណាមសុទ្ធតែកើនឡើង ហើយនេះជាលើកដំបូងដែល វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មជាង១៧ពាន់លានដុល្លាអាមេរិក។ នាពេលខាងមុខ រដ្ឋាភិបាលនឹងមានដំណើរការបើកទ្វារយ៉ាងតឹងរឹងដើម្បី ទប់ស្កាត់ការរីករាលដាលជម្ងឺ Covid-19 ពីខាងក្រៅចូលមកវៀតណាម។

ស្ដីពីកិច្ចការពារអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស លោក នាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមនឹងស្ថាបនាសមុទ្រខាងកើតប្រកប ដោយសន្តិភាព សេរីភាពខាងនាវាចរណ៍ អាកាស ចរណ៍ ព្រមទាំងអនុវត្ត ច្បាប់អន្តរជាតិយ៉ាងល្អប្រពៃ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ