នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្ប

(VOVWORLD) -នាថ្ងៃទី ៦ តុលា នៅក្នុងជំនួបសន្ទនាជាមួយ លោក Shin Jong Kyun អគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្បូងនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនកូរ៉េខាងត្បូង ជាពិសេស គឺសម្ព័ន្ធក្រុមហ៊ុន Samsung ដែលក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ជានិច្ចកាលជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្ប - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្ប

នាថ្ងៃទី ៦ តុលា នៅក្នុងជំនួបសន្ទនាជាមួយ លោក Shin Jong Kyun អគ្គនាយក Samsung អេឡិចត្រូនិកកូរ៉េខាងត្បូងនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនកូរ៉េខាងត្បូង ជាពិសេស គឺសម្ព័ន្ធក្រុមហ៊ុន Samsung ដែលក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ជានិច្ចកាលជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម ហើយអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមាន Samsung។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តជួយឧបត្ថម្ភជាក់ស្ដែងអំពីការបណ្ដុះបណ្ដាស និងផ្ទេរប្រគល់បច្ចេកទេស ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបច្ចេកទេសរបស់វៀតណាម ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម មានឱកាសសហប្រតិបត្តិការ ចូលរួមការផ្គត់ផ្គង់វត្ថុធាតិដើម សម្ភារៈសម្រាប់គម្រោងការណ៍នានានៃ Samsung ។

រីឯខ្លួនវិញ លោក Shin Jong Kyun បានឲ្យដឹងថា Samsung មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រីកវិនិយោគលើវិស័យទូរគមនាគមន៍នៅវៀតណាម។ Samsung មានផែនការបង្កើនចំនួនសហគ្រាសវៀតណាមចូលរួមខ្សែសង្វាក់ផលិតកម្មរបស់សម្ព័ន្ធក្រុមហ៊ុន ដោយមានសហគ្រាសចំនួន ២៩។ Samsung រំពឹងទុកថានឹងនាំចេញផលិតកម្មជាង ៥០ ពាន់លានដុល្លារអាមេរិក ហើយស្រួបយក ២០% នៃទំហំពាណិជ្ជកម្មនាំចេញរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ