នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន

(VOVWORLD) - បន្ទាប់ពីយន្តហោះដឹកគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំពិធីប្រគល់-ទទួល វ៉ាក់សាំងនិងថវិការសម្រាប់ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលជាអំណោយរបស់រដ្ឋា ភិបាល សហគ្រាសជប៉ុនប្រគល់ជូនវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅជប៉ុនរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មកដល់ព្រលានយន្តហោះ Noi Bai រដ្ឋធានីហាណូយ។ (រូបថត៖ VNA)
នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា យន្តហោះពិសេស ដឹកលោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់ទីក្រុង ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន ចាប់ពីថ្ងៃទី២២ដល់ទី២៥ វិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Kishida Fumio។
បន្ទាប់ពីយន្តហោះដឹកគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំពិធីប្រគល់-ទទួល វ៉ាក់សាំងនិងថវិការសម្រាប់ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលជាអំណោយរបស់រដ្ឋា ភិបាល សហគ្រាសជប៉ុនប្រគល់ជូនវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅជប៉ុនរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម។
នៅពិធីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានទទួល វ៉ាក់សាំង AstraZeneca ចំនួន១លាន៥៤ម៉ឺនដូស ដែលជាជំនួយឥតសំណងរបស់រដ្ឋា ភិបាលជប៉ុន សំដៅរួមចំណែកជាមួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ ដូច្នេះ រហូតមកដល់ពេលនេះ រដ្ឋាភិបាលនិងប្រជាជនជប៉ុនបានជួយឧបត្ថម្ភវៀត ណាមនូវវ៉ាក់សាំងសរុបចំនួន៥លាន៦សែនដូស រួមជាមួយសម្ភារៈបរិក្ខារពេទ្យជាច្រើនផ្សេងទៀត។
ក្រុមការងារក៏បានផ្ទេរប្រគល់ដល់អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Vo Thanh Hung តំណាងឲ្យក្រសួងហិរញ្ញវត្ថុ នូវថវិការចំនួន១លានដុល្លាអាមេរិក ដែលជាជំនួយ ឧបត្ថម្ភរបស់ធនាគារ Sumitomo Mitsi (SMBC) សម្រាប់រដ្ឋាភិបាលវៀតណាមដើម្បី បម្រើការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ