នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dungជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តQuang Tri

(VOVworld) - នារសៀលថ្ងៃទី១០វិច្ចិកា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri ភាគកណ្ដាលវៀតណាមសំដៅដោះស្រាយរាល់ការលំបាកជំពាក់ជំពិននៃមណ្ឌល
សេដ្ឋកិច្ចពាណិជ្ជកម្មពិសេស Lao Bao។

នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dungជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តQuang Tri - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (នៅកណ្ដាល) ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri (រូបថត៖VGP)


លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា Quang Tri ជាតំបន់ទឹកដីមានប្រពៃណីស្នេ
ហារជាតិ បដិវត្តន៍ និងក៏ទីកន្លែងដែលរងការបំផ្លាញដ៏ធ្ងន់ធ្ងរដោយសង្គ្រាមផងដែរ។បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់ Quang Tri។ដោយ
ប្រភពជំនួយឧបត្ថម្ភពីមជ្ឈឹមនិងការខំប្រឹងប្រែងនៅតំបន់នាពេលកន្លងទៅ Quang Tri ទទួលបានលទ្ធផលដ៏ល្អបង្គួរក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លោក Nguyen Tan Dung មានគោលបំណងថាខេត្ត Quang Tri បន្តពង្រីកប្រពៃណី
ស្នេហារជាតិ និងបដិវត្តន៍ ស្មារតីសាមគ្គីភាពឯកភាព ខិតខំប្រឹងប្រែងថែមទៀត
ក្នុងការពង្រីកសក្ដានុភាព ឧត្តមភាពនៃតំបន់ដើម្បីបន្តឈានទៅមុខក្នុងបុព្វហេតុ
កសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ