(VOVworld) - នារសៀលថ្ងៃទី១៧ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍ ថ្នាក់ដឹកនាំ
ទីក្រុងហជីមិញ ភាគខាងត្បូងវៀតណាម បានទៅ ទស្សនាវិថីផ្កានិងបុណ្យវិថី
សៀវភៅទីក្រុងហូជីមិញ ដែលបានរៀបចំឡើង ក្នុងឱកាសបុណ្យតេតឆ្នាំមមែ
សប្ដស័ក២០១៥លើផ្លូវ Ham Nghi (ខ័ណ្ទទី១ ទីក្រុង ហូជីមិញ)។លោក Nguyen
Tan Dung បានសម្ដែងចំណាប់អារម្មណ៍ចំពោះ ការតុបតែង រៀបចំ ក៏ដូចជាបណ្ដា
ប្រភេទផ្កានិងសៀវភៅ ដែលបានតាំង បង្ហាញនៅទីនេះ។លោកបានវាយតំលៃ
ខ្ពស់ទីក្រុងហូជីមិញដោយបាន កសាងនិងរក្សាការរៀបចំវិថីផ្កា វិថីសៀវភៅ
ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យតេត ប្រពៃណីរបស់ប្រជាជាតិ បង្កើតទីមកដល់
ដ៏មានអត្ថន័យ សំរាប់ប្រជាជននៃ ទីក្រុងនិងតំបន់នានាមកដល់ទស្សនា។
វិថីផ្កានិងវិថីសៀវភៅទីក្រុងហូជីមិញឆ្នាំ២០១៥ ត្រូវបានរៀបចំឡើងចាប់ពី ថ្ងៃទី
១៦ដល់ទី២២ កុម្ភៈ ពោលគឺថ្ងៃទី២៨ខែទី១២ ដល់ទី៤ខែទី១តាមច័ន្ទ គតិ) ដោយ
ប្រធានបទដូចគ្នា“អត្តសញ្ញាណវៀតណាម-មោះមុតឆន្ទៈ វៀតណាម” សំដៅ
បញ្ជូនសាររបស់ជនវៀតណាមដ៏អង់អាចក្លាហាន ឆ្លងកាត់ លើរាល់កាលៈ
ទេសៈ ពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ធ្វើសមាហរណកម្មទៅក្នុងអន្តរជាតិ៕