នាយករដ្ឋមន្រ្តីហូឡង់៖ បន្តលុបចោលរបាំង ដើម្បីសហគ្រាសនៃភាគីទាំងពីរសហប្រតិបត្តិការវិនិយោគ
(VOVWORLD) -ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចការងារនៅវៀតណាមនោះ នារសៀលថ្ងៃទី ៩ ខែមេសានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte និងឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសហគ្រាសជួរមុខហូឡង់ចំនួន ៧០ អង្គភាព និងថ្នាក់ដឹកនាំក្រសួង ស្ថានប័ននានារបស់វៀតណាម។
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ vnanet.vn) |
អញ្ជើញថ្លែងនៅទីនេះ លោក Vuong Dinh Hue បានឲ្យដឹងថា៖ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ត្រូវបានចុះហត្ថលេខានិងមានសុពលភាពនោះ នឹងបង្កើតឱកាសថ្នីសម្រាប់សហគ្រាសហូឡង់មកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ ហេតុដូច្នេះហើយ លោក Vuong Dinh Hue បានស្នើឲ្យរដ្ឋាភិបាល រដ្ឋសភា និងសហគ្រាសហូឡង់គាំទ្រ និងជំរុញការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ វៀតណាមមានគោលបំណង និងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសហូឡង់មកវិនោយោគទុនលើវិស័យដែលមានប្រៀងខ្លាំង។
ជាកិច្ចឆ្លើយតប នាយករដ្ឋមន្ត្រី ហូឡង់ លោក Mark Rutte បានចាត់ទុកថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគប្បីបន្តលុបចោលរាល់របាំង ដើម្បីសហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការវិនិយោគ។ លោកបានសង្កត់ធ្ងន់ថា សហគ្រាសទាំង៧០ អង្គភាពរបស់ហូឡង់មកវៀតណាមលើកនេះ បានត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម៕