នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់

(VOVWORLD) - ខុទ្ទកាល័យសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi នាថ្ងៃទី ១២ខែសីហា បានប្រកាសថា លោក Haider al-Abadi បានលុបចោល ដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃក្រោយពីប្រទេសអ៊ីរ៉ាក់បាន ប្រកាស នឹងប្រតិបត្តិតាមការដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅទៅលើប្រទេស អ៊ីរ៉ង់។
 នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi 

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi  នឹងទៅបំពេញទស្សនកិច្ច ដែលបានគ្រោងទុកទៅកាន់ប្រទេសទួរគីនាថ្ងៃទី១៤ខែកក្កដា ប៉ុន្តែរំលងចោល ប្រទេសអ៊ីរ៉ង់ដោយមានហេតុផល "ជាប់រវល់" ។ មុននោះ នាថ្ងៃទី៧ខែសីហានៅលើគណនី Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដាក់ទណ្ឌកម្មឡើងវិញ ទៅលើប្រទេសអ៊ីរ៉ង់ព្រមទាំង ព្រមានថាមិនថានរណាធ្វើអាជីវកម្មជាមួយប្រទេសអ៊ីរ៉ង់នឹងមិនត្រូវបានធ្វើអាជីកម្មជាមួយអាមេរិកឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ