នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ប្រកាសថានឹងរំដោះប្រទេសជាតិពី IS ក្នុងឆ្នាំ២០១៦

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ប្រកាសថានឹងរំដោះប្រទេសជាតិពី IS ក្នុងឆ្នាំ២០១៦ - ảnh 1
ក្រុមជនឧទ្ទាម IS (រូបថត៖AFP)

(VOVworld) - នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នាថ្ងៃទី២៨ ធ្នូ បានប្រកាស
ថា ក្នុងឆ្នាំ២០១៦នឹងរំដោះប្រទេសជាតិទាំងស្រុងពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស។ថ្លែងមតិនៅលើទូរទស្សន៍បន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដណ្ដើមបាន
សិទ្ធិកាន់កាប់ទីក្រុង Ramadi ពីអង្គការភេរវកម្មនេះ លោក al-Abadi បានឲ្យដឹងថា
 ប្រសិនបើឆ្នាំ២០១៥ជាឆ្នាំនៃការរំដោះ គឺឆ្នាំ២០១៦នឹងជាឆ្នាំរបស់ ជ័យជំនះដ៏មហិ
មារ កំទិច IS នៅអ៊ីរ៉ាក់និងតំបន់ Mesopotamia។យើងខ្ញុំកំពុង ឆ្ពោះទៅរំដោះទីក្រុង
Mosul ហើយនេះនឹងជាការវាយប្រហារសំរេចកំណត់ចំពោះ IS។
នាថ្ងៃដដែល ប្រទេស​នានាដូចជាអង់គ្លេស បារាំងនិងអាមេរិកបានបញ្ចេញសម្លេង
ស្វាគមន៍ជ័យជំនះរបស់កងកម្លាំងអ៊ីរ៉ាក់ទៅលើ IS នៅទីក្រុង Ramadi។ប្រធានា
ធិបតីបារាំងលោក Francois Hollande បានហៅនេះជាជ័យជំនះសំខាន់បំផុត ចាប់
តាំងពីចាប់ផ្ដើមការប្រយុទ្ធប្រឆាំងនឹង IS មក ព្រមទាំងជាជំហានធំមួយក្នុងបុព្វ
ហេតុស្ដាររដ្ឋអំណាចអ៊ីរ៉ាក់ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ