នាយករដ្ឋមន្រ្តីអះអាងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅសន្និសីទG20
(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់អធិការបតីសហព័ន្ធអាល្លឺម៉ង់និងជាប្រធានក្រុម G20 ឆ្នាំ២០១៧ នារសៀលថ្ងៃទី៧កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមរាល់សកម្មភាពនៃសន្និសីទកំពូល G20 នៅទីក្រុង Hamburg (អាល្លឺម៉ង់)។
# ក្រោមប្រធានបទ “កំណត់រូបរាងពិភពលោកតភ្ជាប់មួយ” សន្និសីទកំពូល G-20 បានពិភាក្សាលើបញ្ហាសំខាន់ៗនៃសេដ្ឋកិច្ចសកលលោក ដូចជា កំណើន ពាណិជ្ជ កម្ម វិនិយោគ ហិរញ្ញវត្ថុអន្តរជាតិ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បម្រែបម្រួលអា កាសធាតុ ថាមពល ជាដើម។
នាយករដ្ឋមន្រ្តីអះអាងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅសន្និសីទG20
|
ទទួលបានការអញ្ជើញថ្លែងមតិនិងជាវាគ្មិនស្នូលនៅក្នុងសម័យពិភាក្សាស្តីពី ការអភិវឌ្ឍន៍និរន្តរភាពនិងថាមពល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានលើក ឡើងសារយ៉ាងខ្លាំងក្លាមួយ ស្តីពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទប់ ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។ ជាប្រទេសមួយក្នុងចំណោមប្រទេសរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីបម្រែបម្រួលអាកាសធាតុ តាមនោះ វៀតណាមនឹងខិត ខំសម្រេចយ៉ាងឆាប់ៗ នូវគោលដៅអភិវឌ្ឍន៍និរន្តរភាព (SDG) របស់អង្គការសហ ប្រជាជាតិ។ ម្យ៉ាងវិញទៀត ក្នុងនាមជាមម្ចាស់ផ្ទះទទួលរៀបចំសន្និសីទ APEC ២០១៧ វៀតណាមបានជម្រុញរាល់ប្រធានបទអាទិភាពក្នុងរបៀបវារៈ APEC ២០១៧ គឺអភិវឌ្ឍន៍និរន្តរភាព ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនិងកំពុងរួមសហការ ជាមួយសមាជិក APEC នានា ជម្រុញការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅស្តីពីការអភិវឌ្ឍន៍ គ្របដណ្តប់ទាំងសេដ្ឋកិច្ច សង្គមនិងហិរញ្ញវត្ថុ៕